វេទិកា មុទ្ទវិជ្ជាអក្សរខ្មែរ (Khmer Typography) ជាទីកន្លែងពិភាក្សាអំពីរឿងអក្សរ ពុម្ពអក្សរ សិល្បៈអក្សរ ការបោះពុម្ព ដោយផ្ដោតសំខាន់លើអក្សរខ្មែរ និងផ្សព្វផ្សាយជាភាសាខ្មែរ។ យើងជឿជាក់ថា វេទិកានេះ នឹងជំរុញការយកចិត្តទុកដាក់ និងផ្ដល់ចំណេះដឹងបន្ថែមដល់អ្នកទាំងអស់គ្នា។
យើងបង្ហាញរឿងរ៉ាវខ្លីៗអំពីបញ្ហានិងដំណោះស្រាយលើការប្រើប្រាស់និងរចនាពុម្ពអក្សរ ដើម្បីឱ្យពុម្ពអក្សរខ្មែរមានភាពប្រសើរឡើងជាងនេះ និងឱ្យមានវិសាលភាពទីផ្សារនិងជម្រើសប្រើប្រាស់។
ពួកយើងសង្ឃឹមថា វេទិកានេះនឹងក្លាយជាបណ្ដុំព័ត៌មាន និងធនធានឯកសារមួយនៅកម្ពុជា សម្រាប់អ្នកចង់សិក្សាអំពីពុម្ពអក្សរនិងសិល្បៈអក្សរ។
វេទិកានេះរៀបចំដោយ Sovichet Tep ហើយយើងក៏ស្វាគមន៍អ្នកស្ម័គ្រចិត្តចូលរួមផ្សេងទៀតដែរ។