ការប្រើប្រាស់ពុម្ពអក្សរឱ្យស្របច្បាប់

មាន​ពេល​ខ្លះ យើង​ចង់​រក​ពុម្ពអក្សរ​ផ្សេងៗ​មក​ប្រើ​នៅ​លើ​មាតិកា​ឬ​ការ​ឌីហ្សាញ​របស់​ខ្លួន ហើយ​យើង​ប្រាកដ​ជា​ប្រើ​អ៊ីនធឺណិត​ដើម្បី​រក​មើល​ពុម្ពអក្សរ​ទាំងអស់​នោះ​ហើយ… ប៉ុន្តែ​តើ​អ្នក​ប្រាកដ​ទេ​ថា អ្នក​មាន​សិទ្ធិ​អនុញ្ញាតិ​ឱ្យ​ប្រើ​ពុម្ពអក្សរ​ទាំងនោះ? ពេលខ្លះទៀត អ្នក​ឃើញ​ពុម្ពអក្សរ​មួយ​ទំនង ហើយ​អ្នក​ក៏​ទទួល​វា​បាន​ពី​មិត្តភក្ដិ​ផ្សេងៗ តើ​អ្នក​ប្រាកដ​ទេ​ថា​ការ​ចែករំលែក​ពុម្ពអក្សរ​ទាំងនោះ ជារឿង​ត្រឹមត្រូវ?

នៅ​ក្នុង​នេះ​ខ្ញុំ​លើក​យក​បទពិសោធន៍​ជាក់ស្ដែង ដែល​ខ្ញុំ​ជួប​ប្រទះ​ដោយ​ផ្ទាល់ ហើយ​ខ្ញុំ​ក៏ឃើញ​មាន​ការ​ចែកចាយ​ពុម្ពអក្សរ​របស់​ខ្ញុំ និង​ពុម្ពអក្សរ​របស់​អ្នកដទៃ ដោយ​មិនមាន​ការ​អនុញ្ញាតិ​ត្រឹមត្រូវ។

ខ្ញុំ​សង្ឃឹម​ថា មាតិកា​នេះ​ជួយ​ជា​ចំណែក​បន្តិច​បន្តួច​សម្រាប់​មិត្តអ្នក​អាន ឱ្យ​បាន​ស្វែងយល់​បន្ថែម​អំពី​ការ​ប្រើប្រាស់​ពុម្ពអក្សរ ហើយ​ក៏​ជា​ការ​ក្រើន​រំឭក​ដល់​ការ​រួម​ចំណែក​លុប​បំបាត់​ការ​ចែកចាយ​ស្នាដៃ​កម្មសិទ្ធិរបស់​អ្នក​ដទៃ ដោយ​គ្មាន​ការ​អនុញ្ញាតិ មិន​ថា​តែ​ចំពោះ​ពុម្ពអក្សរ​ទេ គឺ​រួមទាំង​ការងារ​ច្នៃប្រឌិត​និង​សិល្បៈ​ផ្សេងៗ​ទៀតដែរ។

ពុម្ពអក្សរ​មួយ​ចំនួន មាន​ភ្ជាប់​ព័ត៌មាន​វិក្កយបត្រ អាជ្ញាបណ្ណឈ្មោះរបស់​អ្នក​ទិញ និង​គេហទំព័រ​លក់។ សូម​ពិនិត្យ​ត្រង់ ​ព័ត៌មាន Version ឬ License ឱ្យ​បាន​ច្បាស់លាស់​មុន ​ជ្រើសរើស​ពុម្ពអក្សរ​មក​ប្រើ។

បើអ្នក​រក​មិន​ឃើញ​ព័ត៌មាន​ពីរ​ខាងដើមទេ សូម​ចូល​ទៅ​ក្នុង អ៊ីនធឺណិត​ហើយ​ស្វែងរក​ឈ្មោះ​ពុម្ពអក្សរ​នោះ ដើម្បី​ឱ្យ​ដឹង ថា​ពុម្ពអក្សរ​នោះ​មាន​ដាក់លក់​នៅ​លើ​វេបសាយ​លក់​ពុម្ព ​អក្សរណាមួយទេ។

អ្នក​អាច​ប្រទះ​ឃើញ​ពុម្ពអក្សរ​ខ្លះ ដែល​មិនមាន​ដាក់​លក់ នៅ​លើ​វេបសាយ​លក់​ពុម្ពអក្សរ។ ប្រសិនបើ​អ្នក​មិន​ច្បាស់ ក្នុង​ចិត្ត​ទេ សូម​ទាក់ទង​ម្ចាស់​ពុម្ពអក្សរ តាមរយៈ​វេបសាយ ឬ​អ៊ីមែល​របស់​គេ។

គេ​អាច​ចែកចាយ​ពុម្ពអក្សរ​បាន​យ៉ាង​ងាយ ទៅកាន់​មនុស្ស​រាប់​សិបនាក់ ប៉ុន្តែ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​ជួយ​ទប់ស្កាត់​ការ​ចែកចាយ​ដោយ​គ្មាន​ការ​អនុញ្ញាតិ។


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *