ធនធាន

នៅក្នុងទំព័រនេះ អ្នកអាចរកមើលអត្ថបទនិងឯកសារនានាស្ដីអំពីអក្សរខ្មែរ ទាំងប្រវត្តិសាស្ត្រ សិល្បៈ បច្ចេកទេស និងការពិភាក្សាផ្សេងៗដែលកើតមានក្នុងអតីតកាលនិងបច្ចុប្បន្ន។


KhmerFonts.info

នៅក្នុងទំព័រ KhmerFonts.info មិនត្រឹមតែជាកន្លែងស្វែងរកពុម្ពអក្សរខ្មែរគ្រប់យ៉ាងនោះទេ លោកអ្នកក៏អាចរកមើលឯកសារព័ន្ធនឹងប្រវត្តិអក្សរខ្មែរ និងសង្ខេបអំពីការបង្កើតពុម្ពអក្សរខ្មែរនៅក្នុងតំណខាងក្រោម៖


រៀនបង្កើតឈុតអក្សរខ្មែរ – CEN

កាលពីឆ្នាំ 2010 ទស្សនាវដ្ដី CEN បានចេញផ្សាយកម្រងមេរៀនរបៀបបង្កើតពុម្ពអក្សរខ្មែរ។ បច្ចុប្បន្ននេះ អ្នកមិនអាចរកឃើញទៀតទេ នៅលើគេហទំព័រថ្មីរបស់ CEN ប៉ុន្តែអ្នកអាចចូលមើលនៅក្នុង Web Archive បាន។


Khmer Printing Types and the Introduction of Print in Cambodia: 1877-1977

នៅឆ្នាំ 2010 លោក Zachary Scheuren បានសរសេរនិក្ខបបទបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Reading (UoR) អំពី «ពុម្ពអក្សរនិងការបោះពុម្ពនៅកម្ពុជា ពីឆ្នាំ 1877-1977)។ នៅក្នុងនិក្ខេបបទនេះ ពោរពេញទៅដោយការស្រាវជ្រាវនិងចងក្រងពីប្រភពផ្សេងៗដ៏សំខាន់ ដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការបង្កើតនិងបោះពុម្ពអក្សរខ្មែរ រួមទាំងចំណេះដឹងផ្សេងៗទៀតដែលយើងមិនធ្លាប់បានដឹងពីមុនមក។ អាននៅលើ Issuu


Khmer Character Specification/Usages

នៅឆ្នាំ 2021 លោក សុខ មករា បានចងក្រងការឯកសារដ៏សំខាន់មួយ ដែលសិក្សាទៅលើលក្ខណៈនិងការប្រើប្រាស់អក្សរខ្មែរ នៅក្នុងភាសាខ្មែរនិងភាសាជនជាតិដើមភាគតិច។ លោកនិងសហការីនៅអង្គការ SIL បានលម្អិតនៅត្រង់លក្ខណៈរបស់អក្សរខ្មែរ ភ្ជាប់នឹងសេចក្ដីពន្យល់បែបភាសាវិទ្យានិងបច្ចេកទេស។ អាននៅលើ GitHub


Unicode និង OpenType

ឯកសារមូលដ្ឋានពីរសំខាន់សម្រាប់ការបង្កើតពុម្ពអក្សរខ្មែរ គឺឯកសាររបស់ Unicode និង OpenType ។ ទោះបីជាឯកសារទាំងពីរមានចំណុចខ្លះផ្ទុយគ្នា និងមិនសូវស្របតាមលក្ខណៈអក្សរខ្មែរមែន ក៏ទាំងពីរនេះជាឯកសារយោងដែលយើងគួរមើលពីមួយពេលទៅមួយពេល។


Xavier Dupre – Typographical Itinerary

ក្រោយបានរស់នៅនិងធ្វើការងារនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ លោក Xavier Dupré បានចេញផ្សាយសៀវភៅមួយរបស់លោក ដែលរៀបរាប់អំពីដំណើរជីវិតនិងការងារ ដែលក្នុងនោះលោកបានបង្ហាញអំពីពុម្ពអក្សរខ្មែរដែលលោកបានធ្វើកន្លងមក។ ទិញសៀវភៅនៅលើ Amazon


សៀវភៅ ផ្ទះអក្ខរៈ

និស្សិតនៅសាកលវិទ្យាល័យលីមកុកវីង (កម្ពុជា) បានចងក្រងសៀវភៅ «ផ្ទះអក្ខរៈ» ដើម្បីលើកសរសើរដល់សិល្បៈអក្សរខ្មែរ និងបង្ហាញអំពីមុទ្ទវិជ្ជាខ្មែរ (Khmer typographic rules) ទុកជាឯកសារយោងសម្រាប់អ្នកសិក្សាក្នុងពេលបច្ចុប្បន្ននិងអនាគត។ Faceook Page