Tag: khmer script foundation
-
មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ
បើក្រឡេកមើលតួអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គេអាចថាពោលភ្លាមថាជាអក្សរខុសពីគ្នា ក៏ប៉ុន្តែ ប្រសិនបើគេបានដឹងអំពីឫសគល់ ដំណើរដើមទងនៃតួអក្សរខ្មែរ ការប្រែប្រួលលក្ខណៈរូប រួមទាំងហេតុផលដែលនៅពីក្រោយការដាក់ទីតាំងស្រៈ និងសញ្ញានីមួយៗ នោះគេអាចឃើញច្បាស់អំពីទំនាក់ទំនងមិនដាច់រវាងអក្សរខ្មែរ បច្ចុប្បន្ននិងបុរាណ ឬក៏អាចថា អក្សរខ្មែរនៅរក្សាសភាពដើមបានច្រើន ទោះអស់រយៈកាលជាងមួយពាន់ឆ្នាំមកហើយក្ដី។ ចំណេះដឹងនៅក្នុងប្រធានបទនេះ គឺជាទុនដ៏សំខាន់មួយ សម្រាប់អ្នករចនាពុម្ពអក្សរ និងអ្នករចនាអក្សរច្នៃប្រឌិត ដើម្បីអាចបង្កើតឬច្នៃប្រឌិតតួអក្សរឱ្យបានល្អប្រសើរជាងមុន ទាំងរូបរាងអក្សរ ខ្នាតអក្សរ ទីតាំងស្រៈនិងសញ្ញា។ល។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ យើងមានលោក ហ៊ុន ឈុនតេង – ជាគ្រូបង្រៀនភាសាខ្មែរបុរាណ និង និស្សិតថ្នាក់បណ្ឌិតខេមរសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ – ដែលលោកនឹងអញ្ជើញមកបកស្រាយប្រធានបទ «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ»