Tag: khmer script

  • មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ

    មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ

    បើក្រឡេកមើលតួអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គេអាចថា​ពោល​ភ្លាម​ថា​ជាអក្សរ​ខុសពីគ្នា ក៏ប៉ុន្តែ ប្រសិនបើ​គេ​បាន​ដឹង​អំពីឫសគល់ ​ដំណើរដើមទង​នៃ​តួអក្សរ​ខ្មែរ ការ​ប្រែប្រួលលក្ខណៈរូប រួមទាំងហេតុផលដែល​នៅ​ពីក្រោយ​ការ​ដាក់​ទីតាំង​ស្រៈ​ និង​សញ្ញា​នីមួយៗ នោះ​គេ​អាច​ឃើញ​ច្បាស់​អំពី​ទំនាក់ទំនង​មិនដាច់​រវាង​អក្សរ​ខ្មែរ​ បច្ចុប្បន្ន​និង​បុរាណ ឬ​ក៏អាចថា អក្សរខ្មែរ​នៅរក្សា​សភាព​ដើម​បាន​ច្រើន ទោះអស់​រយៈកាល​ជាង​មួយ​ពាន់ឆ្នាំ​មកហើយក្ដី។ ចំណេះដឹង​នៅ​ក្នុង​ប្រធានបទនេះ គឺជា​ទុន​ដ៏សំខាន់​មួយ​ សម្រាប់​អ្នក​រចនា​ពុម្ពអក្សរ និង​អ្នក​រចនា​អក្សរ​ច្នៃប្រឌិត ដើម្បី​អាច​បង្កើត​ឬ​ច្នៃប្រឌិត​តួអក្សរ​ឱ្យ​បាន​ល្អ​ប្រសើរជាង​មុន ទាំង​រូបរាងអក្សរ ខ្នាតអក្សរ ទីតាំងស្រៈ​និង​សញ្ញា។ល។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ យើងមានលោក ហ៊ុន ឈុនតេង – ជាគ្រូបង្រៀនភាសាខ្មែរបុរាណ និង និស្សិតថ្នាក់បណ្ឌិតខេមរសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ – ដែល​លោក​នឹង​អញ្ជើញ​មក​បកស្រាយ​ប្រធានបទ «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ»

  • ការវិវត្តនៃអក្សរ «ទ»

    ការវិវត្តនៃអក្សរ «ទ»

    រឿងមួយ​ក្នុង​ទំនាក់ទំនង​ជាច្រើនរវាង​អក្សរ​ខ្មែរ​បច្ចុប្បន្ន​និង​បុរាណ គឺ​ការ​ប្រែប្រួល​រូបរាង​នៃ​អក្សរ​មួយ​ចំនួន។ មូលដ្ឋានមួយ​ដែល​ធ្វើ​ឱ្យ​តួអក្សរ​ប្រែប្រួល គឺសំណេរដៃ​ខ្វៀក​លឿន សរសេរ​ដោយ​មិន​ដកដៃ។ ឥទ្ធិពលនេះក៏មានដែរ នៅលើតួអក្សរមួយចំនួនទៀតដូចជា ជ ង ន ដ ។ល។ ដើម្បី​បាន​ជ្រាបច្បាស់​អំពី​រឿងរ៉ាវ​ទាំង​នេះ លោកអ្នក​អាច​រង់ចាំ​ស្ដាប់​បទបង្ហាញ​អំពី «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ» នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ម៉ោង 8 ល្ងាច។ យោង៖1) K. 826, សតវត្សទី៩, ប្រាសាទបាគង, សៀមរាប2) K. 661B, សតវត្សទី១០, ប្រាសាទខ្នា, ព្រះវិហារ3) K. 217, សតវត្សទី១៣, គោកកន្ទួត, បន្ទាយមានជ័យ4) K. 302S, ក្រោយសម័យអង្គរ5) សាស្ត្រាកាត់សក់6) សិលាចារឹក (លើថ្មបល្លង្គព្រះ) នៅ វត្តជើងព្រៃ, កំពង់ចាម7) សម្មតិកម្ម (Hypothesis)