Tag: old khmer
-
មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ
បើក្រឡេកមើលតួអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គេអាចថាពោលភ្លាមថាជាអក្សរខុសពីគ្នា ក៏ប៉ុន្តែ ប្រសិនបើគេបានដឹងអំពីឫសគល់ ដំណើរដើមទងនៃតួអក្សរខ្មែរ ការប្រែប្រួលលក្ខណៈរូប រួមទាំងហេតុផលដែលនៅពីក្រោយការដាក់ទីតាំងស្រៈ និងសញ្ញានីមួយៗ នោះគេអាចឃើញច្បាស់អំពីទំនាក់ទំនងមិនដាច់រវាងអក្សរខ្មែរ បច្ចុប្បន្ននិងបុរាណ ឬក៏អាចថា អក្សរខ្មែរនៅរក្សាសភាពដើមបានច្រើន ទោះអស់រយៈកាលជាងមួយពាន់ឆ្នាំមកហើយក្ដី។ ចំណេះដឹងនៅក្នុងប្រធានបទនេះ គឺជាទុនដ៏សំខាន់មួយ សម្រាប់អ្នករចនាពុម្ពអក្សរ និងអ្នករចនាអក្សរច្នៃប្រឌិត ដើម្បីអាចបង្កើតឬច្នៃប្រឌិតតួអក្សរឱ្យបានល្អប្រសើរជាងមុន ទាំងរូបរាងអក្សរ ខ្នាតអក្សរ ទីតាំងស្រៈនិងសញ្ញា។ល។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ យើងមានលោក ហ៊ុន ឈុនតេង – ជាគ្រូបង្រៀនភាសាខ្មែរបុរាណ និង និស្សិតថ្នាក់បណ្ឌិតខេមរសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ – ដែលលោកនឹងអញ្ជើញមកបកស្រាយប្រធានបទ «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ»
-
ការវិវត្តនៃអក្សរ «ទ»
រឿងមួយក្នុងទំនាក់ទំនងជាច្រើនរវាងអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គឺការប្រែប្រួលរូបរាងនៃអក្សរមួយចំនួន។ មូលដ្ឋានមួយដែលធ្វើឱ្យតួអក្សរប្រែប្រួល គឺសំណេរដៃខ្វៀកលឿន សរសេរដោយមិនដកដៃ។ ឥទ្ធិពលនេះក៏មានដែរ នៅលើតួអក្សរមួយចំនួនទៀតដូចជា ជ ង ន ដ ។ល។ ដើម្បីបានជ្រាបច្បាស់អំពីរឿងរ៉ាវទាំងនេះ លោកអ្នកអាចរង់ចាំស្ដាប់បទបង្ហាញអំពី «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ» នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ម៉ោង 8 ល្ងាច។ យោង៖1) K. 826, សតវត្សទី៩, ប្រាសាទបាគង, សៀមរាប2) K. 661B, សតវត្សទី១០, ប្រាសាទខ្នា, ព្រះវិហារ3) K. 217, សតវត្សទី១៣, គោកកន្ទួត, បន្ទាយមានជ័យ4) K. 302S, ក្រោយសម័យអង្គរ5) សាស្ត្រាកាត់សក់6) សិលាចារឹក (លើថ្មបល្លង្គព្រះ) នៅ វត្តជើងព្រៃ, កំពង់ចាម7) សម្មតិកម្ម (Hypothesis)