តើគេអាចបង្ការ ការលួច​ចែកចាយពុម្ពអក្សរ បានទេ?

នេះគឺជាសំណួរមួយដែលតែងតែមានគេសួរ នៅពេល​និយាយអំពីរឿងពុម្ពអក្សរ។ វាមានកត្តាច្រើនដែលយើងមិនអាចការពារបាន។ សូមអាន​នៅ​ក្នុង​រូបភាព​នីមួយៗ។

ពុម្ពអក្សរជាប្រភេទឯកសារធម្មតា

ពុម្ពអក្សរ គឺជាប្រភេទឯកសារ​មួយនៃ​ឯកសារ​ឌិជីថល​ដែល​មាន​សព្វថ្ងៃ​នេះ ដែល​អ្នក​ទាំងអស់គ្នា​អាច​ឃើញ​ជា .TTF ឬ .OTF ឬ .WOFF ឬ .WOFF2 ។ ការ​ដំឡើង​ពុម្ពអក្សរ​គឺ​មិនមានអ្វី​ស្មុគស្មាញ​ទេ ដរាបណា​ដែល​អ្នក​មាន​ឯកសារ​នោះ​ហើយ គ្រាន់តែ​ចុច​ពីរដង​លើ​វា នោះ​អ្នក​នឹង​អាច​ដំឡើង​ប្រើប្រាស់​បានស្រេច។ វា​មិន​ខុស​ពី​ការ​បើក​ប្រភេទឯកសារ​អត្ថបទ​ផ្សេងៗ​ឡើង​ដូចជា Word ជាដើម។ ម្ល៉ោះហើយ គេ​ងាយ​ស្រួល​ចម្លង​ចែកចាយ​បាន​យ៉ាង​ងាយស្រួល​ជាទី​បំផុត ទោះបី​ពុម្ពអក្សរ​នោះ​គេទិញពីគេហទំព័រធំៗយ៉ាងណា​ក៏ដោយ។

ពុម្ពអក្សរ មិនមាន​កន្លែង​ណា​មួយ​ដែល​អាច​ផ្ដល់​ដំណឹង​ផ្សេងៗ​ទៅ​ម្ចាស់​ពុម្ពអក្សរ​ឡើយ រួមទាំង​ការ​ចម្លងចែកចាយ និង​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ទៅតាមអាជ្ញាបណ្ណ​ដែល​បាន​ទិញ។

អ្នកប្រើប្រាស់គួរយល់អំពីកម្មសិទ្ធបញ្ញា

វាគឺជារឿង​ដែលភាគី​ទាំងពីរ (អ្នក​លក់ និង អ្នកទិញ) ត្រូវ​យល់គ្នា និង​ប្រើប្រាស់​ពុម្ពអក្សរ​ឱ្យ​ត្រឹមត្រូវ​ទៅ​តាម​អាជ្ញាបណ្ណ​ដែល​ខ្លួន​បាន​ទិញ។ ប្រសិនបើ​ពុម្ពអក្សរ​នោះត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ត្រូវ​ផ្ដល់​ឱ្យ​រោងពុម្ព នោះភាគីទីបី ក៏​ត្រូវយល់​អំពី​ការប្រើប្រាស់​ឱ្យ​ស្រប​ទៅ​តាម​ការ​អនុញ្ញាតិ ហើយ​មិនអាច​រក្សា​ទុក​ពុម្ពអក្សរ​នោះ​បាន​ឡើយ ក្រោយការ​បំពេញ​ការងារ​ចប់សព្វគ្រប់ វៀរលែង​តែ​ភាគីទី​បី​នោះ ក៏មាន​អាជ្ញាបណ្ណ​ពុម្ពអក្សរ​នោះ​ដែរ។


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *