Category: Blog

  • ជើង-រ និង ស្រៈខាងក្រោម

    ជើង-រ និង ស្រៈខាងក្រោម

    អក្សរខ្មែរ ដែលមានប្រភពដើមពីអក្សរបល្លវៈ នៅរក្សារបៀបសរសេរតាំងពីពេលយកមកប្រើពីដំបូងមក បើទោះបីមានការប្រែប្រួលខ្លះក៏ដោយ។ របៀបសរសេរបច្ចុប្បន្ននេះ យើងឃើញថាមាន ព្យញ្ជនៈមួយ ហើយអាចមានស្រៈសញ្ញាខាងលើនិងក្រោមពីរៗ ពោលគឺសរុបប្រាំជាន់។ ប៉ុន្តែបន្សំដែលអាចកើតមានជាញឹកញាប់គឺបួនជាន់។ ជើងដែលនៅខាងមុខព្យញ្ជនៈ អក្សរខ្មែរ មិនមែនសរសេរត្រង់និងប្រកបពីឆ្វេងទៅស្ដាំគ្រប់តួនោះទេ ពីព្រោះមាន ជើង-រ មួយដែលសរសេរមកខាងមុខវិញ។ នៅក្នុង OpenType គេហៅថា pre-base form ឬ ជើងដែលនៅខាងមុខព្យញ្ជនៈ។ យ៉ាងណា ធ្លាប់មានការជជែកដេញដោលសួររឿងជើង-រ ពេលមានស្រៈនៅខាងក្រោម ថាគួរតែធ្វើយ៉ាងណាឱ្យសម? យើងគួរចាប់ផ្ដើមមើលអក្សរខ្មែរបុរាណខ្លះ និងការវិវត្តមួយចំនួន ដើម្បីបានជាបច្ច័យទុកសម្រាប់ការពិចារណាទាំងអស់គ្នា។ អក្សរសិលាចារឹក តើអ្នកសម្គាល់ឃើញអ្វីខ្លះដែរ? គឺ ជើង-រ ព័ទ្ធទៅដល់ផ្នែកខាងស្ដាំរបស់ព្យញ្ជនៈ ទោះបីជាព្យញ្ជនៈមួយល្វែងក្ដី ពីរល្វែងក្ដី (ករណីនេះដូចទៅនឹងអក្សរជ្វានិងអក្សរភូមាដែរ)។ បន្ទាប់មកស្រៈនៅក្រោម ត្រូវធ្លាក់ទៅមួយជាន់ក្រោម ឬជាប់ជាមួយជើង-រ តែម្ដង។ របៀបនេះ មានតាំងពីយូរមកហើយ តាំងពីពេលដែលជនជាតិខ្មែរយកអក្សរបល្លវៈមកប្រើម្ល៉េះ។ ការសរសេរបែបនេះ ខ្ញុំហៅថាជាការសរសេរបែបឡូស៊ិក (logical) ព្រោះនៅពេលគេសរសេរពាក្យ ស្រុក គឺ ជើង-រ បានផ្ញើជើងនៅនឹង ស ដើម្បីបង្កើតបានជាសព្ទ…

  • ការបញ្ចូលអក្សរខ្មែរក្នុងយូនីកូដ ឯកសារឆ្នាំ 1996

    ការបញ្ចូលអក្សរខ្មែរក្នុងយូនីកូដ ឯកសារឆ្នាំ 1996

    ត្រួសៗអំពីយូនីកូដ យូនីកូដ ឬ Unicode ជាប្រព័ន្ធស្តង់ដារកត់ត្រាតួអក្សរនៅក្នុងប្រព័ន្ធកុំព្យូទ័រ (Character Encoding Standard) ដែលមានប្រើយ៉ាងទូលំទូលាយនៅពេលបច្ចុប្បន្ន។ ដោយសារពីអតីតកាល មិនទាន់មានប្រព័ន្ធស្តង់ដារមួយដើម្បីកត់ត្រាតួអក្សរនានាលើពិភពលោកក្នុងកុំព្យូទ័រ ទើបបណ្ដាលឱ្យប្រទេសមួយចំនួនត្រូវបង្កើតប្រព័ន្ធកត់ត្រាតាមរបៀបរៀងៗខ្លួន ដោយមិនឈរលើមូលដ្ឋានណាមួយរួមគ្នា។ យូនីកូដ មិនសំដៅលើពុម្ពអក្សរឬម៉ូដអក្សរនោះទេ។ ហេតុនេះ ដើម្បីឱ្យអក្សរនៃប្រទេសទាំងនោះបង្ហាញបានរវាងកុំព្យូទ័រនានា គេត្រូវតែប្រាកដថាកុំព្យូទ័រនោះមានដំឡើងប្រព័ន្ធកត់ត្រាសម្រាប់អក្សរនោះដែរ។ តួយ៉ាង គេបានបង្កើត TIS-620 និង ISO/IEC 8859-11 សម្រាប់អក្សរថៃ, ISO/IEC 8859-6 សម្រាប់អក្សរអារ៉ាប់, TSCII សម្រាប់អក្សរទមិល។ល។ នៅមានប្រព័ន្ធកត់ត្រាជាច្រើនផ្សេងទៀតដែលគេបានបង្កើតឡើងកាលពីមុន ដែលខ្លះមាននៅប្រើ ហើយខ្លះទៀតប្ដូរមកប្រើជាយូនីកូដហើយ។ ការបង្កើតស្តង់ដារផ្សេងៗគ្នាដូច្នេះ មានបញ្ហាបច្ចេកទេសផ្សេងៗដែលអាចកើតមានឡើងនៅពេលប្រើប្រព័ន្ធអក្សរផ្សេងចូលគ្នា ដូចជាការសរសេរ ថៃ អារ៉ាប់ ទមិល ក្នុងឯកសារជាមួយគ្នាជាដើម។ ដូច្នេះហើយទើបក្រោយមក ក្រុមការងារយូនីកូដ បានកកើតឡើង ដើម្បីបង្រួបបង្រួមប្រព័ន្ធសំណេរនានានៅលើពិភពលោកចូលគ្នា ដោយឈរលើមូលដ្ឋានតែមួយ ដែលអនុញ្ញាតិឱ្យកុំព្យូទ័រសព្វថ្ងៃបង្ហាញប្រព័ន្ធអក្សរផ្សេងៗជាមួយគ្នាបានយ៉ាងងាយស្រួល។ ការបញ្ចូលអក្សរខ្មែរក្នុងប្រព័ន្ធយូនីកូដ ការងារបញ្ចូលអក្សរខ្មែរទៅក្នុងប្រព័ន្ធយូនីកូដនៅកំឡុងឆ្នាំ ១៩៩៦ ដែលមានលោក Maurice Bauhahn ជាអ្នកទទួលបន្ទុកពីភាគីយូនីកូដ និងក្រុមអ្នកស្រាវជ្រាវនិងបញ្ញវន្តខ្មែរដូចជា សាស្ត្រាចារ្យ…

  • ហេតុអ្វីត្រូវធ្វើពុម្ពអក្សរ Bold និង Italic?

    ការធ្វើដោយស្វ័យប្រវត្តិពីកម្មវិធីទាំងនោះ មិនអាចបង្កើតលទ្ធផលល្អ ដូចដែលអ្នកគូរពុម្ពអក្សរបានប្រិតប្រៀន​ដោយ​ផ្ទាល់ដៃទេ។ ពុម្ពអក្សរដែល​មានកម្រាស់ Bold ដែល​គូរ​ផ្ទាល់ដៃ​ដោយ​អ្នក​គូរពុម្ពអក្សរ គឺ​សាច់អក្សរ និង​លក្ខណៈ​របស់​អក្សរ មាន​ភាពក្រាស់​ល្អ​និង​បង្ហាញ​រូបរាង​បាន​ល្អ។ ចំណែក​ឧទាហរណ៍​នៅ​ខាងស្ដាំ​ដែលមិនមាន Bold នោះ កម្មវិធី​សរសេរអត្ថបទ​ឬ​កម្មវិធី​រចនារូបភាព ព្យាយាម​បន្ថែម កម្រាស់បន្ទាត់ជុំវិញ (Stroke) ឱ្យមើលទៅឃើញក្រាស់ ប៉ុន្តែវាបាត់លក្ខណៈរបស់អក្សរ, អក្សរលែងស្មើសាច់ល្អ, បាត់គួច ជាដើម។ ដូចគ្នាដែរ ចំពោះរឿងអក្សរទ្រេត Italic ។ សម្រាប់អក្សរខ្មែរ មិនសូវឃើញភាពខុសប្លែកក្រៅតែពីអក្សរមានរាងទ្រេតទេ ប៉ុន្តែការធ្វើដោយដៃដោយអ្នក​គូរ​ពុម្ពអក្សរ នៅតែល្អជាងារ​ដែល​គ្រាន់តែធ្វើស្វ័យប្រវត្តិតាមកម្មវិធី។ នៅក្នុង Word កាលណា​គេ​ចុច​ឱ្យ​អក្សរ​ទ្រេត (ពេលពុម្ពអក្សរ​គ្មាន Italic) វា​នឹង​ទាញ​អក្សរ​រហូត​ដល់ទៅ 20ដឺក្រេ ដែល​មើល​ទៅ​ទ្រេត​ខ្លាំងពេក។ ដោយឡែក តួអក្សរឡាតាំង​ដែល​មាន Italic អាច​នឹង​មានរូបរាងខុសប្លែកពី Upright/Roman ពីព្រោះ​ថា កាលពីដើម ទម្រង់ Italic នេះ គេ​ចាត់ថ្នាក់​ជា​ទម្រង់​អក្សរ​ផ្សេង ហើយ​មាន​របៀប​គូរ​ខុសពីអក្សរ​ត្រង់​បញ្ឈរ។ ក្នុង​ប្រអប់​ខាង​ឆ្វេងដែល​មាន Italic សូម​មើល​ត្រង់​អក្សរ e, a, v,…

  • ការរចនាពុម្ពអក្សរ និង មុទ្ទវិជ្ជាអក្សរ

    ការរចនាពុម្ពអក្សរ និង មុទ្ទវិជ្ជាអក្សរ

    ការរចនាពុម្ពអក្សរ (Type Design) បច្ចុប្បន្ននេះ សំដៅ​លើវិជ្ជាគូរ និង​ផលិត​ពុម្ពអក្សរ​ដើម្បី​យក​មក​ប្រើប្រាស់​បាន​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ។ បច្ចុប្បន្ន ពុម្ពអក្សរ​ដែល​ធ្វើ​ចេញ​មក មានជាប្រភេទ .TTF ឬ .OTF ហើយ​គេ​អាច​រចនា​ពុម្ពអក្សរ​បានតាមរយៈ​កម្មវិធី​​ផ្សេងៗ​ដូចជា Glyphs, FontLab, Font Creator, Robofont ។ល។ កាល​ពី​សម័យ​មុន​វិញ វាគឺជាជំនាញ​ដែល​ត្រូវការ​ការ​ផ្ចិតផ្ចង់​ជាទីបំផុត ដើម្បីបង្កើតគំរូអក្សរ ដែលគេអាច​យក​ទៅ​ផលិត​ជា​ពុម្ពនិង​គ្រាប់​សំណ មុន​នឹង​អាចយក​ទៅ​តម្រៀប​បោះពុម្ព​បាន។ មុទ្ទវិជ្ជាអក្សរ (Typography) គឺជា​វិជ្ជាដែល​សិក្សា​អំពី​ក្បួនខ្នាត គោលការណ៍ និង​នីតិវិធី​នៅ​ក្នុង​ការប្រើប្រាស់​និង​តម្រៀប​តួអក្សរ​យ៉ាងណា ឱ្យ​អ្នកអាន​អាច​ចាប់សេចក្ដី​បាន​ងាយស្រួល ឱ្យអក្សរ​ងាយ​ស្រួលមើល និងឱ្យ​អត្ថបទ​មាន​សណ្ដាប់ធ្នាប់។ អ្នក​ធ្វើការ​ក្នុង​ជំនាញ​នេះ (typographer) ពីមុន​ជា​អ្នក​នៅ​ក្នុង​រោងពុម្ព ជាអ្នកតម្រៀប​គ្រាប់​អក្សរ​បោះពុម្ព ឱ្យ​សមស្រប​ទៅ​តាម​អត្ថបទ​និង​តម្រូវការ។ ដោយឡែក បច្ចុប្បន្ន​នេះ អាច​ជា​អ្នក​រចនា​និង​តម្រៀប​អត្ថបទ​នៅ​លើ​សន្លឹក​សៀវភៅ តាមរយៈ​កម្មវិធី​កុំព្យូទ័រ ដោយជ្រើសរើស​និង​ប្រើប្រាស់​ពុម្ពអក្សរឌិជីថល។ វិជ្ជា​ទាំងពីរ​នេះ គឺ​ត្រូវ​អាស្រ័យគ្នា​ទៅវិញទៅ​មក​ច្រើន​ដែរ ត្បិតថា មានពុម្ពអក្សរ ទើប​មាន​គេ​យក​ទៅ​ប្រើ ហើយ​មាន​អ្នក​ត្រូវ​ប្រើ​អក្សរ ទើប​មាន​ការ​បង្កើត​ពុម្ពអក្សរ​បន្ថែម។

  • តើគេអាចបង្ការ ការលួច​ចែកចាយពុម្ពអក្សរ បានទេ?

    តើគេអាចបង្ការ ការលួច​ចែកចាយពុម្ពអក្សរ បានទេ?

    នេះគឺជាសំណួរមួយដែលតែងតែមានគេសួរ នៅពេល​និយាយអំពីរឿងពុម្ពអក្សរ។ វាមានកត្តាច្រើនដែលយើងមិនអាចការពារបាន។ សូមអាន​នៅ​ក្នុង​រូបភាព​នីមួយៗ។ ពុម្ពអក្សរជាប្រភេទឯកសារធម្មតា ពុម្ពអក្សរ គឺជាប្រភេទឯកសារ​មួយនៃ​ឯកសារ​ឌិជីថល​ដែល​មាន​សព្វថ្ងៃ​នេះ ដែល​អ្នក​ទាំងអស់គ្នា​អាច​ឃើញ​ជា .TTF ឬ .OTF ឬ .WOFF ឬ .WOFF2 ។ ការ​ដំឡើង​ពុម្ពអក្សរ​គឺ​មិនមានអ្វី​ស្មុគស្មាញ​ទេ ដរាបណា​ដែល​អ្នក​មាន​ឯកសារ​នោះ​ហើយ គ្រាន់តែ​ចុច​ពីរដង​លើ​វា នោះ​អ្នក​នឹង​អាច​ដំឡើង​ប្រើប្រាស់​បានស្រេច។ វា​មិន​ខុស​ពី​ការ​បើក​ប្រភេទឯកសារ​អត្ថបទ​ផ្សេងៗ​ឡើង​ដូចជា Word ជាដើម។ ម្ល៉ោះហើយ គេ​ងាយ​ស្រួល​ចម្លង​ចែកចាយ​បាន​យ៉ាង​ងាយស្រួល​ជាទី​បំផុត ទោះបី​ពុម្ពអក្សរ​នោះ​គេទិញពីគេហទំព័រធំៗយ៉ាងណា​ក៏ដោយ។ ពុម្ពអក្សរ មិនមាន​កន្លែង​ណា​មួយ​ដែល​អាច​ផ្ដល់​ដំណឹង​ផ្សេងៗ​ទៅ​ម្ចាស់​ពុម្ពអក្សរ​ឡើយ រួមទាំង​ការ​ចម្លងចែកចាយ និង​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ទៅតាមអាជ្ញាបណ្ណ​ដែល​បាន​ទិញ។ អ្នកប្រើប្រាស់គួរយល់អំពីកម្មសិទ្ធបញ្ញា វាគឺជារឿង​ដែលភាគី​ទាំងពីរ (អ្នក​លក់ និង អ្នកទិញ) ត្រូវ​យល់គ្នា និង​ប្រើប្រាស់​ពុម្ពអក្សរ​ឱ្យ​ត្រឹមត្រូវ​ទៅ​តាម​អាជ្ញាបណ្ណ​ដែល​ខ្លួន​បាន​ទិញ។ ប្រសិនបើ​ពុម្ពអក្សរ​នោះត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ត្រូវ​ផ្ដល់​ឱ្យ​រោងពុម្ព នោះភាគីទីបី ក៏​ត្រូវយល់​អំពី​ការប្រើប្រាស់​ឱ្យ​ស្រប​ទៅ​តាម​ការ​អនុញ្ញាតិ ហើយ​មិនអាច​រក្សា​ទុក​ពុម្ពអក្សរ​នោះ​បាន​ឡើយ ក្រោយការ​បំពេញ​ការងារ​ចប់សព្វគ្រប់ វៀរលែង​តែ​ភាគីទី​បី​នោះ ក៏មាន​អាជ្ញាបណ្ណ​ពុម្ពអក្សរ​នោះ​ដែរ។

  • ការវិវត្តនៃអក្សរ «ទ»

    ការវិវត្តនៃអក្សរ «ទ»

    រឿងមួយ​ក្នុង​ទំនាក់ទំនង​ជាច្រើនរវាង​អក្សរ​ខ្មែរ​បច្ចុប្បន្ន​និង​បុរាណ គឺ​ការ​ប្រែប្រួល​រូបរាង​នៃ​អក្សរ​មួយ​ចំនួន។ មូលដ្ឋានមួយ​ដែល​ធ្វើ​ឱ្យ​តួអក្សរ​ប្រែប្រួល គឺសំណេរដៃ​ខ្វៀក​លឿន សរសេរ​ដោយ​មិន​ដកដៃ។ ឥទ្ធិពលនេះក៏មានដែរ នៅលើតួអក្សរមួយចំនួនទៀតដូចជា ជ ង ន ដ ។ល។ ដើម្បី​បាន​ជ្រាបច្បាស់​អំពី​រឿងរ៉ាវ​ទាំង​នេះ លោកអ្នក​អាច​រង់ចាំ​ស្ដាប់​បទបង្ហាញ​អំពី «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ» នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ម៉ោង 8 ល្ងាច។ យោង៖1) K. 826, សតវត្សទី៩, ប្រាសាទបាគង, សៀមរាប2) K. 661B, សតវត្សទី១០, ប្រាសាទខ្នា, ព្រះវិហារ3) K. 217, សតវត្សទី១៣, គោកកន្ទួត, បន្ទាយមានជ័យ4) K. 302S, ក្រោយសម័យអង្គរ5) សាស្ត្រាកាត់សក់6) សិលាចារឹក (លើថ្មបល្លង្គព្រះ) នៅ វត្តជើងព្រៃ, កំពង់ចាម7) សម្មតិកម្ម (Hypothesis)