នេះគឺជាសំណួរមួយដែលតែងតែមានគេសួរ នៅពេលនិយាយអំពីរឿងពុម្ពអក្សរ។ វាមានកត្តាច្រើនដែលយើងមិនអាចការពារបាន។ សូមអាននៅក្នុងរូបភាពនីមួយៗ។
ពុម្ពអក្សរជាប្រភេទឯកសារធម្មតា
ពុម្ពអក្សរ គឺជាប្រភេទឯកសារមួយនៃឯកសារឌិជីថលដែលមានសព្វថ្ងៃនេះ ដែលអ្នកទាំងអស់គ្នាអាចឃើញជា .TTF ឬ .OTF ឬ .WOFF ឬ .WOFF2 ។ ការដំឡើងពុម្ពអក្សរគឺមិនមានអ្វីស្មុគស្មាញទេ ដរាបណាដែលអ្នកមានឯកសារនោះហើយ គ្រាន់តែចុចពីរដងលើវា នោះអ្នកនឹងអាចដំឡើងប្រើប្រាស់បានស្រេច។ វាមិនខុសពីការបើកប្រភេទឯកសារអត្ថបទផ្សេងៗឡើងដូចជា Word ជាដើម។ ម្ល៉ោះហើយ គេងាយស្រួលចម្លងចែកចាយបានយ៉ាងងាយស្រួលជាទីបំផុត ទោះបីពុម្ពអក្សរនោះគេទិញពីគេហទំព័រធំៗយ៉ាងណាក៏ដោយ។
ពុម្ពអក្សរ មិនមានកន្លែងណាមួយដែលអាចផ្ដល់ដំណឹងផ្សេងៗទៅម្ចាស់ពុម្ពអក្សរឡើយ រួមទាំងការចម្លងចែកចាយ និងការប្រើប្រាស់មិនត្រឹមត្រូវទៅតាមអាជ្ញាបណ្ណដែលបានទិញ។
អ្នកប្រើប្រាស់គួរយល់អំពីកម្មសិទ្ធបញ្ញា
វាគឺជារឿងដែលភាគីទាំងពីរ (អ្នកលក់ និង អ្នកទិញ) ត្រូវយល់គ្នា និងប្រើប្រាស់ពុម្ពអក្សរឱ្យត្រឹមត្រូវទៅតាមអាជ្ញាបណ្ណដែលខ្លួនបានទិញ។ ប្រសិនបើពុម្ពអក្សរនោះត្រូវប្រើប្រាស់នៅក្នុងក្រុមហ៊ុន ឬត្រូវផ្ដល់ឱ្យរោងពុម្ព នោះភាគីទីបី ក៏ត្រូវយល់អំពីការប្រើប្រាស់ឱ្យស្របទៅតាមការអនុញ្ញាតិ ហើយមិនអាចរក្សាទុកពុម្ពអក្សរនោះបានឡើយ ក្រោយការបំពេញការងារចប់សព្វគ្រប់ វៀរលែងតែភាគីទីបីនោះ ក៏មានអាជ្ញាបណ្ណពុម្ពអក្សរនោះដែរ។
Leave a Reply