Tag: khmer typography
-
សមាមាត្រអក្សរខ្មែរធៀបនឹងឡាតាំង
ការប្រើប្រាស់តួអក្សរលាយគ្នារវាងអក្សខ្មែរនិងឡាតាំង ជារឿងញឹកញាប់ដែលកើតមាននៅក្នុងសម័យនេះ ព្រោះយើងមានភាសាខ្មែរជាទីមួយ និងមានភាសាអង់គ្លេស ឬ បារាំង ជាភាសាទីពីរ។ ដូច្នេះហើយ ពុម្ពអក្សរខ្មែរដែលធ្វើនៅពេលឥឡូវនេះ រមែងមានបញ្ចូលអក្សរឡាតាំងចូលដែរ ដើម្បីសម្រួលដល់ការប្រើប្រាស់ ដោយមិនបាច់ផ្លាស់ប្ដូរពុម្ពអក្សរចុះឡើងច្រើនដង។ ការប្រើប្រាស់ពុម្ពអក្សរខ្មែរនិងឡាតាំងផ្សេងពីគ្នា អាចបង្កជាបញ្ហាច្រើន ដែលយើងមិនបាច់រៀបរាប់នៅពេលនេះទេ។ អ្វីដែលសំខាន់ គឺការជ្រើសរើសពុម្ពអក្សរ និងរចនាពុម្ពអក្សរ ឱ្យមានសមាមាត្រ (proportion) សមស្រប ដែលអាចឱ្យអក្សរខ្មែរនិងឡាតាំងនៅជាមួយគ្នាបាន ដោយមិនមានណាមួយលេចធ្លោខុសពីគ្នាខ្លាំងពេក។ យ៉ាងណា នេះគ្រាន់តែជាវិធីមួយដែលគេអាចប្រើបាន ក្នុងករណី៖ នេះគ្រាន់តែជាវិធីដំបូងនិងសំខាន់ ដើម្បីស្វែងរកសមាមាត្រមួយដែលសមស្រប ខណៈដែលនៅមានចំណុចផ្សេងៗដែលត្រូវពិចារណាដែរ ថាតើត្រូវគូរស្រៈខាងលើនិងជើងនៅត្រឹមប៉ុណ្ណា?