Tag: type design
-
សមាមាត្រអក្សរខ្មែរធៀបនឹងឡាតាំង
ការប្រើប្រាស់តួអក្សរលាយគ្នារវាងអក្សខ្មែរនិងឡាតាំង ជារឿងញឹកញាប់ដែលកើតមាននៅក្នុងសម័យនេះ ព្រោះយើងមានភាសាខ្មែរជាទីមួយ និងមានភាសាអង់គ្លេស ឬ បារាំង ជាភាសាទីពីរ។ ដូច្នេះហើយ ពុម្ពអក្សរខ្មែរដែលធ្វើនៅពេលឥឡូវនេះ រមែងមានបញ្ចូលអក្សរឡាតាំងចូលដែរ ដើម្បីសម្រួលដល់ការប្រើប្រាស់ ដោយមិនបាច់ផ្លាស់ប្ដូរពុម្ពអក្សរចុះឡើងច្រើនដង។ ការប្រើប្រាស់ពុម្ពអក្សរខ្មែរនិងឡាតាំងផ្សេងពីគ្នា អាចបង្កជាបញ្ហាច្រើន ដែលយើងមិនបាច់រៀបរាប់នៅពេលនេះទេ។ អ្វីដែលសំខាន់ គឺការជ្រើសរើសពុម្ពអក្សរ និងរចនាពុម្ពអក្សរ ឱ្យមានសមាមាត្រ (proportion) សមស្រប ដែលអាចឱ្យអក្សរខ្មែរនិងឡាតាំងនៅជាមួយគ្នាបាន ដោយមិនមានណាមួយលេចធ្លោខុសពីគ្នាខ្លាំងពេក។ យ៉ាងណា នេះគ្រាន់តែជាវិធីមួយដែលគេអាចប្រើបាន ក្នុងករណី៖ នេះគ្រាន់តែជាវិធីដំបូងនិងសំខាន់ ដើម្បីស្វែងរកសមាមាត្រមួយដែលសមស្រប ខណៈដែលនៅមានចំណុចផ្សេងៗដែលត្រូវពិចារណាដែរ ថាតើត្រូវគូរស្រៈខាងលើនិងជើងនៅត្រឹមប៉ុណ្ណា?
-
ការរចនាពុម្ពអក្សរ និង មុទ្ទវិជ្ជាអក្សរ
ការរចនាពុម្ពអក្សរ (Type Design) បច្ចុប្បន្ននេះ សំដៅលើវិជ្ជាគូរ និងផលិតពុម្ពអក្សរដើម្បីយកមកប្រើប្រាស់បាននៅក្នុងកម្មវិធីផ្សេងៗ។ បច្ចុប្បន្ន ពុម្ពអក្សរដែលធ្វើចេញមក មានជាប្រភេទ .TTF ឬ .OTF ហើយគេអាចរចនាពុម្ពអក្សរបានតាមរយៈកម្មវិធីផ្សេងៗដូចជា Glyphs, FontLab, Font Creator, Robofont ។ល។ កាលពីសម័យមុនវិញ វាគឺជាជំនាញដែលត្រូវការការផ្ចិតផ្ចង់ជាទីបំផុត ដើម្បីបង្កើតគំរូអក្សរ ដែលគេអាចយកទៅផលិតជាពុម្ពនិងគ្រាប់សំណ មុននឹងអាចយកទៅតម្រៀបបោះពុម្ពបាន។ មុទ្ទវិជ្ជាអក្សរ (Typography) គឺជាវិជ្ជាដែលសិក្សាអំពីក្បួនខ្នាត គោលការណ៍ និងនីតិវិធីនៅក្នុងការប្រើប្រាស់និងតម្រៀបតួអក្សរយ៉ាងណា ឱ្យអ្នកអានអាចចាប់សេចក្ដីបានងាយស្រួល ឱ្យអក្សរងាយស្រួលមើល និងឱ្យអត្ថបទមានសណ្ដាប់ធ្នាប់។ អ្នកធ្វើការក្នុងជំនាញនេះ (typographer) ពីមុនជាអ្នកនៅក្នុងរោងពុម្ព ជាអ្នកតម្រៀបគ្រាប់អក្សរបោះពុម្ព ឱ្យសមស្របទៅតាមអត្ថបទនិងតម្រូវការ។ ដោយឡែក បច្ចុប្បន្ននេះ អាចជាអ្នករចនានិងតម្រៀបអត្ថបទនៅលើសន្លឹកសៀវភៅ តាមរយៈកម្មវិធីកុំព្យូទ័រ ដោយជ្រើសរើសនិងប្រើប្រាស់ពុម្ពអក្សរឌិជីថល។ វិជ្ជាទាំងពីរនេះ គឺត្រូវអាស្រ័យគ្នាទៅវិញទៅមកច្រើនដែរ ត្បិតថា មានពុម្ពអក្សរ ទើបមានគេយកទៅប្រើ ហើយមានអ្នកត្រូវប្រើអក្សរ ទើបមានការបង្កើតពុម្ពអក្សរបន្ថែម។