Tag: typography
-
សមាមាត្រអក្សរខ្មែរធៀបនឹងឡាតាំង
ការប្រើប្រាស់តួអក្សរលាយគ្នារវាងអក្សខ្មែរនិងឡាតាំង ជារឿងញឹកញាប់ដែលកើតមាននៅក្នុងសម័យនេះ ព្រោះយើងមានភាសាខ្មែរជាទីមួយ និងមានភាសាអង់គ្លេស ឬ បារាំង ជាភាសាទីពីរ។ ដូច្នេះហើយ ពុម្ពអក្សរខ្មែរដែលធ្វើនៅពេលឥឡូវនេះ រមែងមានបញ្ចូលអក្សរឡាតាំងចូលដែរ ដើម្បីសម្រួលដល់ការប្រើប្រាស់ ដោយមិនបាច់ផ្លាស់ប្ដូរពុម្ពអក្សរចុះឡើងច្រើនដង។ ការប្រើប្រាស់ពុម្ពអក្សរខ្មែរនិងឡាតាំងផ្សេងពីគ្នា អាចបង្កជាបញ្ហាច្រើន ដែលយើងមិនបាច់រៀបរាប់នៅពេលនេះទេ។ អ្វីដែលសំខាន់ គឺការជ្រើសរើសពុម្ពអក្សរ និងរចនាពុម្ពអក្សរ ឱ្យមានសមាមាត្រ (proportion) សមស្រប ដែលអាចឱ្យអក្សរខ្មែរនិងឡាតាំងនៅជាមួយគ្នាបាន ដោយមិនមានណាមួយលេចធ្លោខុសពីគ្នាខ្លាំងពេក។ យ៉ាងណា នេះគ្រាន់តែជាវិធីមួយដែលគេអាចប្រើបាន ក្នុងករណី៖ នេះគ្រាន់តែជាវិធីដំបូងនិងសំខាន់ ដើម្បីស្វែងរកសមាមាត្រមួយដែលសមស្រប ខណៈដែលនៅមានចំណុចផ្សេងៗដែលត្រូវពិចារណាដែរ ថាតើត្រូវគូរស្រៈខាងលើនិងជើងនៅត្រឹមប៉ុណ្ណា?
-
ហេតុអ្វីត្រូវធ្វើពុម្ពអក្សរ Bold និង Italic?
ការធ្វើដោយស្វ័យប្រវត្តិពីកម្មវិធីទាំងនោះ មិនអាចបង្កើតលទ្ធផលល្អ ដូចដែលអ្នកគូរពុម្ពអក្សរបានប្រិតប្រៀនដោយផ្ទាល់ដៃទេ។ ពុម្ពអក្សរដែលមានកម្រាស់ Bold ដែលគូរផ្ទាល់ដៃដោយអ្នកគូរពុម្ពអក្សរ គឺសាច់អក្សរ និងលក្ខណៈរបស់អក្សរ មានភាពក្រាស់ល្អនិងបង្ហាញរូបរាងបានល្អ។ ចំណែកឧទាហរណ៍នៅខាងស្ដាំដែលមិនមាន Bold នោះ កម្មវិធីសរសេរអត្ថបទឬកម្មវិធីរចនារូបភាព ព្យាយាមបន្ថែម កម្រាស់បន្ទាត់ជុំវិញ (Stroke) ឱ្យមើលទៅឃើញក្រាស់ ប៉ុន្តែវាបាត់លក្ខណៈរបស់អក្សរ, អក្សរលែងស្មើសាច់ល្អ, បាត់គួច ជាដើម។ ដូចគ្នាដែរ ចំពោះរឿងអក្សរទ្រេត Italic ។ សម្រាប់អក្សរខ្មែរ មិនសូវឃើញភាពខុសប្លែកក្រៅតែពីអក្សរមានរាងទ្រេតទេ ប៉ុន្តែការធ្វើដោយដៃដោយអ្នកគូរពុម្ពអក្សរ នៅតែល្អជាងារដែលគ្រាន់តែធ្វើស្វ័យប្រវត្តិតាមកម្មវិធី។ នៅក្នុង Word កាលណាគេចុចឱ្យអក្សរទ្រេត (ពេលពុម្ពអក្សរគ្មាន Italic) វានឹងទាញអក្សររហូតដល់ទៅ 20ដឺក្រេ ដែលមើលទៅទ្រេតខ្លាំងពេក។ ដោយឡែក តួអក្សរឡាតាំងដែលមាន Italic អាចនឹងមានរូបរាងខុសប្លែកពី Upright/Roman ពីព្រោះថា កាលពីដើម ទម្រង់ Italic នេះ គេចាត់ថ្នាក់ជាទម្រង់អក្សរផ្សេង ហើយមានរបៀបគូរខុសពីអក្សរត្រង់បញ្ឈរ។ ក្នុងប្រអប់ខាងឆ្វេងដែលមាន Italic សូមមើលត្រង់អក្សរ e, a, v,…
-
ការរចនាពុម្ពអក្សរ និង មុទ្ទវិជ្ជាអក្សរ
ការរចនាពុម្ពអក្សរ (Type Design) បច្ចុប្បន្ននេះ សំដៅលើវិជ្ជាគូរ និងផលិតពុម្ពអក្សរដើម្បីយកមកប្រើប្រាស់បាននៅក្នុងកម្មវិធីផ្សេងៗ។ បច្ចុប្បន្ន ពុម្ពអក្សរដែលធ្វើចេញមក មានជាប្រភេទ .TTF ឬ .OTF ហើយគេអាចរចនាពុម្ពអក្សរបានតាមរយៈកម្មវិធីផ្សេងៗដូចជា Glyphs, FontLab, Font Creator, Robofont ។ល។ កាលពីសម័យមុនវិញ វាគឺជាជំនាញដែលត្រូវការការផ្ចិតផ្ចង់ជាទីបំផុត ដើម្បីបង្កើតគំរូអក្សរ ដែលគេអាចយកទៅផលិតជាពុម្ពនិងគ្រាប់សំណ មុននឹងអាចយកទៅតម្រៀបបោះពុម្ពបាន។ មុទ្ទវិជ្ជាអក្សរ (Typography) គឺជាវិជ្ជាដែលសិក្សាអំពីក្បួនខ្នាត គោលការណ៍ និងនីតិវិធីនៅក្នុងការប្រើប្រាស់និងតម្រៀបតួអក្សរយ៉ាងណា ឱ្យអ្នកអានអាចចាប់សេចក្ដីបានងាយស្រួល ឱ្យអក្សរងាយស្រួលមើល និងឱ្យអត្ថបទមានសណ្ដាប់ធ្នាប់។ អ្នកធ្វើការក្នុងជំនាញនេះ (typographer) ពីមុនជាអ្នកនៅក្នុងរោងពុម្ព ជាអ្នកតម្រៀបគ្រាប់អក្សរបោះពុម្ព ឱ្យសមស្របទៅតាមអត្ថបទនិងតម្រូវការ។ ដោយឡែក បច្ចុប្បន្ននេះ អាចជាអ្នករចនានិងតម្រៀបអត្ថបទនៅលើសន្លឹកសៀវភៅ តាមរយៈកម្មវិធីកុំព្យូទ័រ ដោយជ្រើសរើសនិងប្រើប្រាស់ពុម្ពអក្សរឌិជីថល។ វិជ្ជាទាំងពីរនេះ គឺត្រូវអាស្រ័យគ្នាទៅវិញទៅមកច្រើនដែរ ត្បិតថា មានពុម្ពអក្សរ ទើបមានគេយកទៅប្រើ ហើយមានអ្នកត្រូវប្រើអក្សរ ទើបមានការបង្កើតពុម្ពអក្សរបន្ថែម។