Author: Sovichet Tep
-
ជើង-រ និង ស្រៈខាងក្រោម
អក្សរខ្មែរ ដែលមានប្រភពដើមពីអក្សរបល្លវៈ នៅរក្សារបៀបសរសេរតាំងពីពេលយកមកប្រើពីដំបូងមក បើទោះបីមានការប្រែប្រួលខ្លះក៏ដោយ។ របៀបសរសេរបច្ចុប្បន្ននេះ យើងឃើញថាមាន ព្យញ្ជនៈមួយ ហើយអាចមានស្រៈសញ្ញាខាងលើនិងក្រោមពីរៗ ពោលគឺសរុបប្រាំជាន់។ ប៉ុន្តែបន្សំដែលអាចកើតមានជាញឹកញាប់គឺបួនជាន់។ ជើងដែលនៅខាងមុខព្យញ្ជនៈ អក្សរខ្មែរ មិនមែនសរសេរត្រង់និងប្រកបពីឆ្វេងទៅស្ដាំគ្រប់តួនោះទេ ពីព្រោះមាន ជើង-រ មួយដែលសរសេរមកខាងមុខវិញ។ នៅក្នុង OpenType គេហៅថា pre-base form ឬ ជើងដែលនៅខាងមុខព្យញ្ជនៈ។ យ៉ាងណា ធ្លាប់មានការជជែកដេញដោលសួររឿងជើង-រ ពេលមានស្រៈនៅខាងក្រោម ថាគួរតែធ្វើយ៉ាងណាឱ្យសម? យើងគួរចាប់ផ្ដើមមើលអក្សរខ្មែរបុរាណខ្លះ និងការវិវត្តមួយចំនួន ដើម្បីបានជាបច្ច័យទុកសម្រាប់ការពិចារណាទាំងអស់គ្នា។ អក្សរសិលាចារឹក តើអ្នកសម្គាល់ឃើញអ្វីខ្លះដែរ? គឺ ជើង-រ ព័ទ្ធទៅដល់ផ្នែកខាងស្ដាំរបស់ព្យញ្ជនៈ ទោះបីជាព្យញ្ជនៈមួយល្វែងក្ដី ពីរល្វែងក្ដី (ករណីនេះដូចទៅនឹងអក្សរជ្វានិងអក្សរភូមាដែរ)។ បន្ទាប់មកស្រៈនៅក្រោម ត្រូវធ្លាក់ទៅមួយជាន់ក្រោម ឬជាប់ជាមួយជើង-រ តែម្ដង។ របៀបនេះ មានតាំងពីយូរមកហើយ តាំងពីពេលដែលជនជាតិខ្មែរយកអក្សរបល្លវៈមកប្រើម្ល៉េះ។ ការសរសេរបែបនេះ ខ្ញុំហៅថាជាការសរសេរបែបឡូស៊ិក (logical) ព្រោះនៅពេលគេសរសេរពាក្យ ស្រុក គឺ ជើង-រ បានផ្ញើជើងនៅនឹង ស ដើម្បីបង្កើតបានជាសព្ទ…
-
ការបញ្ចូលអក្សរខ្មែរក្នុងយូនីកូដ ឯកសារឆ្នាំ 1996
ត្រួសៗអំពីយូនីកូដ យូនីកូដ ឬ Unicode ជាប្រព័ន្ធស្តង់ដារកត់ត្រាតួអក្សរនៅក្នុងប្រព័ន្ធកុំព្យូទ័រ (Character Encoding Standard) ដែលមានប្រើយ៉ាងទូលំទូលាយនៅពេលបច្ចុប្បន្ន។ ដោយសារពីអតីតកាល មិនទាន់មានប្រព័ន្ធស្តង់ដារមួយដើម្បីកត់ត្រាតួអក្សរនានាលើពិភពលោកក្នុងកុំព្យូទ័រ ទើបបណ្ដាលឱ្យប្រទេសមួយចំនួនត្រូវបង្កើតប្រព័ន្ធកត់ត្រាតាមរបៀបរៀងៗខ្លួន ដោយមិនឈរលើមូលដ្ឋានណាមួយរួមគ្នា។ យូនីកូដ មិនសំដៅលើពុម្ពអក្សរឬម៉ូដអក្សរនោះទេ។ ហេតុនេះ ដើម្បីឱ្យអក្សរនៃប្រទេសទាំងនោះបង្ហាញបានរវាងកុំព្យូទ័រនានា គេត្រូវតែប្រាកដថាកុំព្យូទ័រនោះមានដំឡើងប្រព័ន្ធកត់ត្រាសម្រាប់អក្សរនោះដែរ។ តួយ៉ាង គេបានបង្កើត TIS-620 និង ISO/IEC 8859-11 សម្រាប់អក្សរថៃ, ISO/IEC 8859-6 សម្រាប់អក្សរអារ៉ាប់, TSCII សម្រាប់អក្សរទមិល។ល។ នៅមានប្រព័ន្ធកត់ត្រាជាច្រើនផ្សេងទៀតដែលគេបានបង្កើតឡើងកាលពីមុន ដែលខ្លះមាននៅប្រើ ហើយខ្លះទៀតប្ដូរមកប្រើជាយូនីកូដហើយ។ ការបង្កើតស្តង់ដារផ្សេងៗគ្នាដូច្នេះ មានបញ្ហាបច្ចេកទេសផ្សេងៗដែលអាចកើតមានឡើងនៅពេលប្រើប្រព័ន្ធអក្សរផ្សេងចូលគ្នា ដូចជាការសរសេរ ថៃ អារ៉ាប់ ទមិល ក្នុងឯកសារជាមួយគ្នាជាដើម។ ដូច្នេះហើយទើបក្រោយមក ក្រុមការងារយូនីកូដ បានកកើតឡើង ដើម្បីបង្រួបបង្រួមប្រព័ន្ធសំណេរនានានៅលើពិភពលោកចូលគ្នា ដោយឈរលើមូលដ្ឋានតែមួយ ដែលអនុញ្ញាតិឱ្យកុំព្យូទ័រសព្វថ្ងៃបង្ហាញប្រព័ន្ធអក្សរផ្សេងៗជាមួយគ្នាបានយ៉ាងងាយស្រួល។ ការបញ្ចូលអក្សរខ្មែរក្នុងប្រព័ន្ធយូនីកូដ ការងារបញ្ចូលអក្សរខ្មែរទៅក្នុងប្រព័ន្ធយូនីកូដនៅកំឡុងឆ្នាំ ១៩៩៦ ដែលមានលោក Maurice Bauhahn ជាអ្នកទទួលបន្ទុកពីភាគីយូនីកូដ និងក្រុមអ្នកស្រាវជ្រាវនិងបញ្ញវន្តខ្មែរដូចជា សាស្ត្រាចារ្យ…
-
ការប្រើប្រាស់ពុម្ពអក្សរឱ្យស្របច្បាប់
មានពេលខ្លះ យើងចង់រកពុម្ពអក្សរផ្សេងៗមកប្រើនៅលើមាតិកាឬការឌីហ្សាញរបស់ខ្លួន ហើយយើងប្រាកដជាប្រើអ៊ីនធឺណិតដើម្បីរកមើលពុម្ពអក្សរទាំងអស់នោះហើយ… ប៉ុន្តែតើអ្នកប្រាកដទេថា អ្នកមានសិទ្ធិអនុញ្ញាតិឱ្យប្រើពុម្ពអក្សរទាំងនោះ? ពេលខ្លះទៀត អ្នកឃើញពុម្ពអក្សរមួយទំនង ហើយអ្នកក៏ទទួលវាបានពីមិត្តភក្ដិផ្សេងៗ តើអ្នកប្រាកដទេថាការចែករំលែកពុម្ពអក្សរទាំងនោះ ជារឿងត្រឹមត្រូវ? នៅក្នុងនេះខ្ញុំលើកយកបទពិសោធន៍ជាក់ស្ដែង ដែលខ្ញុំជួបប្រទះដោយផ្ទាល់ ហើយខ្ញុំក៏ឃើញមានការចែកចាយពុម្ពអក្សររបស់ខ្ញុំ និងពុម្ពអក្សររបស់អ្នកដទៃ ដោយមិនមានការអនុញ្ញាតិត្រឹមត្រូវ។ ខ្ញុំសង្ឃឹមថា មាតិកានេះជួយជាចំណែកបន្តិចបន្តួចសម្រាប់មិត្តអ្នកអាន ឱ្យបានស្វែងយល់បន្ថែមអំពីការប្រើប្រាស់ពុម្ពអក្សរ ហើយក៏ជាការក្រើនរំឭកដល់ការរួមចំណែកលុបបំបាត់ការចែកចាយស្នាដៃកម្មសិទ្ធិរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាតិ មិនថាតែចំពោះពុម្ពអក្សរទេ គឺរួមទាំងការងារច្នៃប្រឌិតនិងសិល្បៈផ្សេងៗទៀតដែរ។ ពុម្ពអក្សរមួយចំនួន មានភ្ជាប់ព័ត៌មានវិក្កយបត្រ អាជ្ញាបណ្ណឈ្មោះរបស់អ្នកទិញ និងគេហទំព័រលក់។ សូមពិនិត្យត្រង់ ព័ត៌មាន Version ឬ License ឱ្យបានច្បាស់លាស់មុន ជ្រើសរើសពុម្ពអក្សរមកប្រើ។ បើអ្នករកមិនឃើញព័ត៌មានពីរខាងដើមទេ សូមចូលទៅក្នុង អ៊ីនធឺណិតហើយស្វែងរកឈ្មោះពុម្ពអក្សរនោះ ដើម្បីឱ្យដឹង ថាពុម្ពអក្សរនោះមានដាក់លក់នៅលើវេបសាយលក់ពុម្ព អក្សរណាមួយទេ។ អ្នកអាចប្រទះឃើញពុម្ពអក្សរខ្លះ ដែលមិនមានដាក់លក់ នៅលើវេបសាយលក់ពុម្ពអក្សរ។ ប្រសិនបើអ្នកមិនច្បាស់ ក្នុងចិត្តទេ សូមទាក់ទងម្ចាស់ពុម្ពអក្សរ តាមរយៈវេបសាយ ឬអ៊ីមែលរបស់គេ។ គេអាចចែកចាយពុម្ពអក្សរបានយ៉ាងងាយ ទៅកាន់មនុស្សរាប់សិបនាក់ ប៉ុន្តែអ្នកអាចក្លាយជាមនុស្សម្នាក់ ដែលជួយទប់ស្កាត់ការចែកចាយដោយគ្មានការអនុញ្ញាតិ។
-
សមាមាត្រអក្សរខ្មែរធៀបនឹងឡាតាំង
ការប្រើប្រាស់តួអក្សរលាយគ្នារវាងអក្សខ្មែរនិងឡាតាំង ជារឿងញឹកញាប់ដែលកើតមាននៅក្នុងសម័យនេះ ព្រោះយើងមានភាសាខ្មែរជាទីមួយ និងមានភាសាអង់គ្លេស ឬ បារាំង ជាភាសាទីពីរ។ ដូច្នេះហើយ ពុម្ពអក្សរខ្មែរដែលធ្វើនៅពេលឥឡូវនេះ រមែងមានបញ្ចូលអក្សរឡាតាំងចូលដែរ ដើម្បីសម្រួលដល់ការប្រើប្រាស់ ដោយមិនបាច់ផ្លាស់ប្ដូរពុម្ពអក្សរចុះឡើងច្រើនដង។ ការប្រើប្រាស់ពុម្ពអក្សរខ្មែរនិងឡាតាំងផ្សេងពីគ្នា អាចបង្កជាបញ្ហាច្រើន ដែលយើងមិនបាច់រៀបរាប់នៅពេលនេះទេ។ អ្វីដែលសំខាន់ គឺការជ្រើសរើសពុម្ពអក្សរ និងរចនាពុម្ពអក្សរ ឱ្យមានសមាមាត្រ (proportion) សមស្រប ដែលអាចឱ្យអក្សរខ្មែរនិងឡាតាំងនៅជាមួយគ្នាបាន ដោយមិនមានណាមួយលេចធ្លោខុសពីគ្នាខ្លាំងពេក។ យ៉ាងណា នេះគ្រាន់តែជាវិធីមួយដែលគេអាចប្រើបាន ក្នុងករណី៖ នេះគ្រាន់តែជាវិធីដំបូងនិងសំខាន់ ដើម្បីស្វែងរកសមាមាត្រមួយដែលសមស្រប ខណៈដែលនៅមានចំណុចផ្សេងៗដែលត្រូវពិចារណាដែរ ថាតើត្រូវគូរស្រៈខាងលើនិងជើងនៅត្រឹមប៉ុណ្ណា?
-
ហេតុអ្វីត្រូវធ្វើពុម្ពអក្សរ Bold និង Italic?
ការធ្វើដោយស្វ័យប្រវត្តិពីកម្មវិធីទាំងនោះ មិនអាចបង្កើតលទ្ធផលល្អ ដូចដែលអ្នកគូរពុម្ពអក្សរបានប្រិតប្រៀនដោយផ្ទាល់ដៃទេ។ ពុម្ពអក្សរដែលមានកម្រាស់ Bold ដែលគូរផ្ទាល់ដៃដោយអ្នកគូរពុម្ពអក្សរ គឺសាច់អក្សរ និងលក្ខណៈរបស់អក្សរ មានភាពក្រាស់ល្អនិងបង្ហាញរូបរាងបានល្អ។ ចំណែកឧទាហរណ៍នៅខាងស្ដាំដែលមិនមាន Bold នោះ កម្មវិធីសរសេរអត្ថបទឬកម្មវិធីរចនារូបភាព ព្យាយាមបន្ថែម កម្រាស់បន្ទាត់ជុំវិញ (Stroke) ឱ្យមើលទៅឃើញក្រាស់ ប៉ុន្តែវាបាត់លក្ខណៈរបស់អក្សរ, អក្សរលែងស្មើសាច់ល្អ, បាត់គួច ជាដើម។ ដូចគ្នាដែរ ចំពោះរឿងអក្សរទ្រេត Italic ។ សម្រាប់អក្សរខ្មែរ មិនសូវឃើញភាពខុសប្លែកក្រៅតែពីអក្សរមានរាងទ្រេតទេ ប៉ុន្តែការធ្វើដោយដៃដោយអ្នកគូរពុម្ពអក្សរ នៅតែល្អជាងារដែលគ្រាន់តែធ្វើស្វ័យប្រវត្តិតាមកម្មវិធី។ នៅក្នុង Word កាលណាគេចុចឱ្យអក្សរទ្រេត (ពេលពុម្ពអក្សរគ្មាន Italic) វានឹងទាញអក្សររហូតដល់ទៅ 20ដឺក្រេ ដែលមើលទៅទ្រេតខ្លាំងពេក។ ដោយឡែក តួអក្សរឡាតាំងដែលមាន Italic អាចនឹងមានរូបរាងខុសប្លែកពី Upright/Roman ពីព្រោះថា កាលពីដើម ទម្រង់ Italic នេះ គេចាត់ថ្នាក់ជាទម្រង់អក្សរផ្សេង ហើយមានរបៀបគូរខុសពីអក្សរត្រង់បញ្ឈរ។ ក្នុងប្រអប់ខាងឆ្វេងដែលមាន Italic សូមមើលត្រង់អក្សរ e, a, v,…
-
ការរចនាពុម្ពអក្សរ និង មុទ្ទវិជ្ជាអក្សរ
ការរចនាពុម្ពអក្សរ (Type Design) បច្ចុប្បន្ននេះ សំដៅលើវិជ្ជាគូរ និងផលិតពុម្ពអក្សរដើម្បីយកមកប្រើប្រាស់បាននៅក្នុងកម្មវិធីផ្សេងៗ។ បច្ចុប្បន្ន ពុម្ពអក្សរដែលធ្វើចេញមក មានជាប្រភេទ .TTF ឬ .OTF ហើយគេអាចរចនាពុម្ពអក្សរបានតាមរយៈកម្មវិធីផ្សេងៗដូចជា Glyphs, FontLab, Font Creator, Robofont ។ល។ កាលពីសម័យមុនវិញ វាគឺជាជំនាញដែលត្រូវការការផ្ចិតផ្ចង់ជាទីបំផុត ដើម្បីបង្កើតគំរូអក្សរ ដែលគេអាចយកទៅផលិតជាពុម្ពនិងគ្រាប់សំណ មុននឹងអាចយកទៅតម្រៀបបោះពុម្ពបាន។ មុទ្ទវិជ្ជាអក្សរ (Typography) គឺជាវិជ្ជាដែលសិក្សាអំពីក្បួនខ្នាត គោលការណ៍ និងនីតិវិធីនៅក្នុងការប្រើប្រាស់និងតម្រៀបតួអក្សរយ៉ាងណា ឱ្យអ្នកអានអាចចាប់សេចក្ដីបានងាយស្រួល ឱ្យអក្សរងាយស្រួលមើល និងឱ្យអត្ថបទមានសណ្ដាប់ធ្នាប់។ អ្នកធ្វើការក្នុងជំនាញនេះ (typographer) ពីមុនជាអ្នកនៅក្នុងរោងពុម្ព ជាអ្នកតម្រៀបគ្រាប់អក្សរបោះពុម្ព ឱ្យសមស្របទៅតាមអត្ថបទនិងតម្រូវការ។ ដោយឡែក បច្ចុប្បន្ននេះ អាចជាអ្នករចនានិងតម្រៀបអត្ថបទនៅលើសន្លឹកសៀវភៅ តាមរយៈកម្មវិធីកុំព្យូទ័រ ដោយជ្រើសរើសនិងប្រើប្រាស់ពុម្ពអក្សរឌិជីថល។ វិជ្ជាទាំងពីរនេះ គឺត្រូវអាស្រ័យគ្នាទៅវិញទៅមកច្រើនដែរ ត្បិតថា មានពុម្ពអក្សរ ទើបមានគេយកទៅប្រើ ហើយមានអ្នកត្រូវប្រើអក្សរ ទើបមានការបង្កើតពុម្ពអក្សរបន្ថែម។
-
តើគេអាចបង្ការ ការលួចចែកចាយពុម្ពអក្សរ បានទេ?
នេះគឺជាសំណួរមួយដែលតែងតែមានគេសួរ នៅពេលនិយាយអំពីរឿងពុម្ពអក្សរ។ វាមានកត្តាច្រើនដែលយើងមិនអាចការពារបាន។ សូមអាននៅក្នុងរូបភាពនីមួយៗ។ ពុម្ពអក្សរជាប្រភេទឯកសារធម្មតា ពុម្ពអក្សរ គឺជាប្រភេទឯកសារមួយនៃឯកសារឌិជីថលដែលមានសព្វថ្ងៃនេះ ដែលអ្នកទាំងអស់គ្នាអាចឃើញជា .TTF ឬ .OTF ឬ .WOFF ឬ .WOFF2 ។ ការដំឡើងពុម្ពអក្សរគឺមិនមានអ្វីស្មុគស្មាញទេ ដរាបណាដែលអ្នកមានឯកសារនោះហើយ គ្រាន់តែចុចពីរដងលើវា នោះអ្នកនឹងអាចដំឡើងប្រើប្រាស់បានស្រេច។ វាមិនខុសពីការបើកប្រភេទឯកសារអត្ថបទផ្សេងៗឡើងដូចជា Word ជាដើម។ ម្ល៉ោះហើយ គេងាយស្រួលចម្លងចែកចាយបានយ៉ាងងាយស្រួលជាទីបំផុត ទោះបីពុម្ពអក្សរនោះគេទិញពីគេហទំព័រធំៗយ៉ាងណាក៏ដោយ។ ពុម្ពអក្សរ មិនមានកន្លែងណាមួយដែលអាចផ្ដល់ដំណឹងផ្សេងៗទៅម្ចាស់ពុម្ពអក្សរឡើយ រួមទាំងការចម្លងចែកចាយ និងការប្រើប្រាស់មិនត្រឹមត្រូវទៅតាមអាជ្ញាបណ្ណដែលបានទិញ។ អ្នកប្រើប្រាស់គួរយល់អំពីកម្មសិទ្ធបញ្ញា វាគឺជារឿងដែលភាគីទាំងពីរ (អ្នកលក់ និង អ្នកទិញ) ត្រូវយល់គ្នា និងប្រើប្រាស់ពុម្ពអក្សរឱ្យត្រឹមត្រូវទៅតាមអាជ្ញាបណ្ណដែលខ្លួនបានទិញ។ ប្រសិនបើពុម្ពអក្សរនោះត្រូវប្រើប្រាស់នៅក្នុងក្រុមហ៊ុន ឬត្រូវផ្ដល់ឱ្យរោងពុម្ព នោះភាគីទីបី ក៏ត្រូវយល់អំពីការប្រើប្រាស់ឱ្យស្របទៅតាមការអនុញ្ញាតិ ហើយមិនអាចរក្សាទុកពុម្ពអក្សរនោះបានឡើយ ក្រោយការបំពេញការងារចប់សព្វគ្រប់ វៀរលែងតែភាគីទីបីនោះ ក៏មានអាជ្ញាបណ្ណពុម្ពអក្សរនោះដែរ។
-
មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ
បើក្រឡេកមើលតួអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គេអាចថាពោលភ្លាមថាជាអក្សរខុសពីគ្នា ក៏ប៉ុន្តែ ប្រសិនបើគេបានដឹងអំពីឫសគល់ ដំណើរដើមទងនៃតួអក្សរខ្មែរ ការប្រែប្រួលលក្ខណៈរូប រួមទាំងហេតុផលដែលនៅពីក្រោយការដាក់ទីតាំងស្រៈ និងសញ្ញានីមួយៗ នោះគេអាចឃើញច្បាស់អំពីទំនាក់ទំនងមិនដាច់រវាងអក្សរខ្មែរ បច្ចុប្បន្ននិងបុរាណ ឬក៏អាចថា អក្សរខ្មែរនៅរក្សាសភាពដើមបានច្រើន ទោះអស់រយៈកាលជាងមួយពាន់ឆ្នាំមកហើយក្ដី។ ចំណេះដឹងនៅក្នុងប្រធានបទនេះ គឺជាទុនដ៏សំខាន់មួយ សម្រាប់អ្នករចនាពុម្ពអក្សរ និងអ្នករចនាអក្សរច្នៃប្រឌិត ដើម្បីអាចបង្កើតឬច្នៃប្រឌិតតួអក្សរឱ្យបានល្អប្រសើរជាងមុន ទាំងរូបរាងអក្សរ ខ្នាតអក្សរ ទីតាំងស្រៈនិងសញ្ញា។ល។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ យើងមានលោក ហ៊ុន ឈុនតេង – ជាគ្រូបង្រៀនភាសាខ្មែរបុរាណ និង និស្សិតថ្នាក់បណ្ឌិតខេមរសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ – ដែលលោកនឹងអញ្ជើញមកបកស្រាយប្រធានបទ «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ»
-
ការវិវត្តនៃអក្សរ «ទ»
រឿងមួយក្នុងទំនាក់ទំនងជាច្រើនរវាងអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គឺការប្រែប្រួលរូបរាងនៃអក្សរមួយចំនួន។ មូលដ្ឋានមួយដែលធ្វើឱ្យតួអក្សរប្រែប្រួល គឺសំណេរដៃខ្វៀកលឿន សរសេរដោយមិនដកដៃ។ ឥទ្ធិពលនេះក៏មានដែរ នៅលើតួអក្សរមួយចំនួនទៀតដូចជា ជ ង ន ដ ។ល។ ដើម្បីបានជ្រាបច្បាស់អំពីរឿងរ៉ាវទាំងនេះ លោកអ្នកអាចរង់ចាំស្ដាប់បទបង្ហាញអំពី «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ» នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 ម៉ោង 8 ល្ងាច។ យោង៖1) K. 826, សតវត្សទី៩, ប្រាសាទបាគង, សៀមរាប2) K. 661B, សតវត្សទី១០, ប្រាសាទខ្នា, ព្រះវិហារ3) K. 217, សតវត្សទី១៣, គោកកន្ទួត, បន្ទាយមានជ័យ4) K. 302S, ក្រោយសម័យអង្គរ5) សាស្ត្រាកាត់សក់6) សិលាចារឹក (លើថ្មបល្លង្គព្រះ) នៅ វត្តជើងព្រៃ, កំពង់ចាម7) សម្មតិកម្ម (Hypothesis)
-
អ្នកផលិតមាតិកា និង ការប្រើប្រាស់ពុម្ពអក្សរ
ការផលិតមាតិកា ក្លាយជាជំនាញមួយដែលកំពុងទទួលការពេញនិយមនៅក្នុង ប្រទេសកម្ពុជាសព្វថ្ងៃនេះ។ មាតិកាទាំងនោះអាចជាវីដេអូ រូបភាព អត្ថបទ ឬសម្រង់សម្ដីខ្លីៗ ដែលសុទ្ធសឹងតែមានប្រើប្រាស់អក្សរ។ យើងនឹងជជែកជាមួយអ្នកផលិតមាតិកាពីររូប គឺលោក ជី សុផាត និង ម៉ៅ ចាន់ឌី អំពីមតិយោបល់និងបទពិសោធន៍របស់ពួកគាត់ក្នុងការជ្រើសរើសនិងប្រើប្រាស់ពុម្ពអក្សរ ទាំងក្នុងអាជីពការងារ និងមាតិកាដែលពួកគាត់ផលិតនាពេលកន្លងមក។