មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ

បើក្រឡេកមើលតួអក្សរខ្មែរបច្ចុប្បន្ននិងបុរាណ គេអាចថា​ពោល​ភ្លាម​ថា​ជាអក្សរ​ខុសពីគ្នា ក៏ប៉ុន្តែ ប្រសិនបើ​គេ​បាន​ដឹង​អំពីឫសគល់ ​ដំណើរដើមទង​នៃ​តួអក្សរ​ខ្មែរ ការ​ប្រែប្រួលលក្ខណៈរូប រួមទាំងហេតុផលដែល​នៅ​ពីក្រោយ​ការ​ដាក់​ទីតាំង​ស្រៈ​ និង​សញ្ញា​នីមួយៗ នោះ​គេ​អាច​ឃើញ​ច្បាស់​អំពី​ទំនាក់ទំនង​មិនដាច់​រវាង​អក្សរ​ខ្មែរ​ បច្ចុប្បន្ន​និង​បុរាណ ឬ​ក៏អាចថា អក្សរខ្មែរ​នៅរក្សា​សភាព​ដើម​បាន​ច្រើន ទោះអស់​រយៈកាល​ជាង​មួយ​ពាន់ឆ្នាំ​មកហើយក្ដី។

ចំណេះដឹង​នៅ​ក្នុង​ប្រធានបទនេះ គឺជា​ទុន​ដ៏សំខាន់​មួយ​ សម្រាប់​អ្នក​រចនា​ពុម្ពអក្សរ និង​អ្នក​រចនា​អក្សរ​ច្នៃប្រឌិត ដើម្បី​អាច​បង្កើត​ឬ​ច្នៃប្រឌិត​តួអក្សរ​ឱ្យ​បាន​ល្អ​ប្រសើរជាង​មុន ទាំង​រូបរាងអក្សរ ខ្នាតអក្សរ ទីតាំងស្រៈ​និង​សញ្ញា។ល។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ យើងមានលោក ហ៊ុន ឈុនតេង – ជាគ្រូបង្រៀនភាសាខ្មែរបុរាណ និង និស្សិតថ្នាក់បណ្ឌិតខេមរសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ – ដែល​លោក​នឹង​អញ្ជើញ​មក​បកស្រាយ​ប្រធានបទ «មូលដ្ឋានតួអក្សរ និង អក្ខរវិធីខ្មែរបុរាណ»


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *